ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3763
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ "ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម"
(Phnom Penh): On the evening of Tuesday, 3 March 2026, at Sofitel Phnom Penh Hotel, Her Excellency Cham Nimul, Minister of Commerce, presided over the Networking Cocktail for the ASEAN–Cambodia Business Summit under the theme “Transforming ASEAN: Innovation, Integration, and Industrial Evolution.” The event was attended by representatives of the ASEAN Business Advisory Councils, representative from relevant ministries and institutions, development partners, members of the diplomatic corps, and numerous representatives from the private sector. To begin, Her Excellency Minister expressed her sincere appreciation to the Cambodia Chamber of Commerce for its strong commitment to strengthening private sector connectivity across ASEAN and deepening regional investment cooperation. She also highly valued the theme of the event, “Transforming ASEAN: Innovation, Integration, and Industrial Evolution,” noting that it reflects the collective ambition embodied in the ASEAN Community Vision 2045. In her remarks, Her Excellency Minister highlighted the significant untapped investment potential within the ASEAN region and encouraged the ASEAN private sector to further enhance business networking and investment linkages in order to advance regional economic integration. Her Excellency Minister stated that, to support this objective, ASEAN has continued to strengthen its institutional structures and policy frameworks to make them more robust and effective, including through amendments to key agreements such as the ASEAN Trade in Goods Agreement (ATIGA) and the ASEAN Comprehensive Investment Agreement (ACIA). In conclusion, Her Excellency the Minister underscored that the Networking Cocktail served as a valuable platform for exchanging views and laying the foundation for future collaboration, as well as encouraging all participants to actively foster connections and translate the evening’s discussions into concrete investments and joint ventures.
Newsក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
(សៀមរាប)៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាស្តីពី “ការជំរុញ និងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ាបណ្ឌិតប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងឧត្តរមានជ័យ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្ម តំណាងមន្ទីរនិងអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត តំណាងធនាគារពាណិជ្ជ ក្រុមហ៊ុន សិប្បកម្ម កសិករ ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី និងម្រេច ជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកពង្រឹងសមត្ថភាពក្នុងខ្សែច្រវាក់ផលិតកម្មនិងកេរ្តិ៍ឈ្មោះស្វាយចន្ទី និងម្រេចកម្ពុជា ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកកែច្នៃ និងអ្នកនាំចេញ។ បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងដំណើរការរៀបចំគោលនយោបាយម្រេចកម្ពុជា និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការកែច្នៃ ការសិក្សាពីបញ្ហាប្រឈម ដំណោះស្រាយ និងអនុសាសន៍ពាក់ព័ន្ធសំដៅជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងម្រេចកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយភាពប្រកួតប្រជែង និងមាននិរន្តរភាព ផងដែរ៕
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់សមាគមលើកកម្ពស់ម្រេចកំពត
(កំពត)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត ខេត្តកំពត ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តឆ្នាំ២០២៦ របស់សមាគមលើកកម្ពស់ម្រេចកំពត ដែលសន្និបាតនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអភិបាលស្រុកកំពង់ត្រាច លោក លោកស្រី តំណាងមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត-កែប ព្រមទាំងបងប្អូនកសិករ ផលិតករ តំណាងក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកាសមាគមន៍លើកកម្ពស់ម្រេចកំពត ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រតិបត្តិ និងសមាជិកទាំងអស់នៃសមាគមលើកកម្ពស់ម្រេចកំពត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្ម នាពេលកន្លងមក រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ ដែលភាគជោគជ័យទាំងនេះ មិនត្រឹមតែជាជោគជ័យរបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយសរបស់វិស័យម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កម្ពុជា និងជាកត្តាជំរុញសេដ្ឋកិច្ចជនបទប្រកបដោយបរិយាប័ន្ន និងចីរភាព ផងដែរ។ ជាមួយគ្នានេះ ក្នុងនាមក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយសមាគម ក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ជឿជាក់ថា តាមរយៈសាមគ្គីភាព វិន័យ ការអនុលោមតាមសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញយ៉ាងម៉ត់ចត់ និងការច្នៃប្រឌិតបន្តបន្ទាប់ សមាគមនឹងអាចបន្តរក្សា និងពង្រីកកេរ្តិ៍ឈ្មោះ ម្រេចកំពត ឱ្យកាន់តែរឹងមាំ និងមានតម្លៃខ្ពស់ថែមទៀត៕
Newsឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនរុស្ស៊ី ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងរុស្ស៊ី ក្នុងអំឡុងពេលប្រជាជាតិទាំងពីរអបអរខួលលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៦
(មូស្គូ, សហព័ន្ធរុស្ស៊ី)៖ នាថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនរុស្ស៊ី ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងរុស្ស៊ី ក្នុងអំឡុងពេលប្រជាជាតិទាំងពីរអបអរខួលលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៦។ ជាមួយគ្នានេះ ឆ្លៀតក្នុងឱកាស ឮនៃការចូលរួមវេទិកាស្តីពីបច្ចេកវិទ្យានាពេលអនាគត ឯកឧត្តមអនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីកសិកម្មរបស់ប្រទេសទាំងពីរ និងបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nikita Kondratyev អគ្គនាយកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីនិងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី, លោក Dmitry KUROCHKIN ទីប្រឹក្សាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ី, លោក Daniyar AKKAZIEV នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន, លោកស្រី Ingrina Kim ប្រធានក្លឹបការទូតអន្តរជាតិ និងបណ្ដាប្រធានក្រុមហ៊ុនរុស្ស៊ីឈានមុខមួយចំនួន ក្នុងវិស័យថាមពល បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ហិរញ្ញវត្ថុ បច្ចេកវិទ្យាឆ្លាតវៃ និងកសិ-ឧស្សាហកម្ម ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា និងកៀរគរលំហូរវិនិយោគរុស្ស៊ីមកកម្ពុជា ផងដែរ។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព» នៅខេត្តសៀមរាប
(សៀមរាប)៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព» ក្នុងឱកាសនៃព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរពាណិជ្ជកម្ម និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងផលិតករ អាជីវករ សមាគម សិប្បកម្ម សហគ្រាស ក្រុមហ៊ុនជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ ទី១-ផ្តល់ព័ត៌មានទីផ្សារ និងស្វែងយល់អំពីសក្តានុពលផលិតផលបន្លែផ្លែឈើក្នុងខេត្តសៀមរាប, ទី២-លើកកម្ពស់ការប្រើប្រាស់ម៉ាកសញ្ញាផលិតផលជាតិ, ទី៣-ជំរុញការចុះបញ្ជីផលិតផល និងអភិវឌ្ឍផលិតផលស្របតាមតម្រូវការទីផ្សារ, និង ទី៤-ស្វែងយល់អំពីបែបបទនៃនាំយកផលិតផលខ្មែរចូលផ្សារទំនើប។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនចំនួន ៥រូប ដែលជាតំណាងមកពី ក្រសួងពាណិជ្ជកម្ម, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ផ្សារទំនើបខេត្តសៀមរាប, និងសហគមន៍កសិកម្មក្នុងខេត្តសៀមរាប ធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានទីផ្សារថ្មីៗ ដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលានាឱកាសនេះផងដែរ។ ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មលើការពង្រឹង ជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈការរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលកម្ពុជា ស្របតាមស្មារតីមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនកម្ពុជានាពេលនេះ។ ជាក់ស្តែង ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តយកចិត្តទុកដាក់លើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពឱ្យបានកាន់ តែ ច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជា #MadeInCambodia ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនិងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ ដូចជា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) ដែលរៀបចំជារៀងរាល់ឆ្នាំ, ពិព័រណ៍ផលិតផលខ្មែររៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា, ការរៀបចំផ្សារផលិតផលខ្មែរជារៀងរាល់ចុងសប្តាហ៍ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាត តូច របស់ក្រសួងពាណិជ្ជកម្ម, និងថ្មីៗនេះ ក្រសួងបានរៀបចំនូវយុទ្ធនាការផលិតផលជាតិ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ដើម្បីបង្ហាញពី ការស្រឡាញ់ចំពោះកសិករខ្មែរ និងផលិតករខ្មែរ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យផលិតករ អាជីវករ និងពាណិជ្ជករក្នុងស្រុកពង្រឹង និងពង្រីកផលិតកម្ម ដើម្បីចាប់យកឱកាសទីផ្សារ ខណៈពេលដែលផលិតផលជាតិកំពុងទទួលបានសន្ទុះកើនឡើងនូវការគាំទ្រ និងប្រើប្រាស់ពីសំណាក់ប្រជាជនកម្ពុជា និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តស្មារតីជួយគាំទ្រនេះឱ្យកាន់តែខ្លាំងក្លា និងចីរភាព៕



