News(សេអ៊ូល, កូរ៉េ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល Ondream Society តំបន់ Myeongdong ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួលក្រុមហ៊ុនកម្ពុជាចំនួន ៣ ចូលរួមក្នុងពិធីបើកកម្មវិធី «ASEAN-Korea Startup Week 2026»ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ កម្មវិធីប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre-AKC) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច នវានុវត្តន៍ និងការវិនិយោគរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត និងអនុព័ន្ធពាណិជ្ជកម្មនៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងក្រុមហ៊ុនដែលជាវាគ្មិន និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ សូមជម្រាបជូនថា ក្នុងព្រឹត្តិការណ៍នេះ មានក្រុមហ៊ុន Startups ចំនួន ៣០ ដែលត្រូវបានជ្រើសរើសមកពីប្រទេសសមាជិកអាស៊ានទាំង ១០ បានចូលរួមបង្ហាញសក្តានុពលអាជីវកម្ម និងស្វែងរកឱកាសពង្រីកទីផ្សារ ដោយក្នុងចំណោមនោះ កម្ពុជាក៏មានក្រុមហ៊ុនចំនួន ៣ ចូលរួមផងដែរ រួមមាន៖ ១- ក្រុមហ៊ុន Wild Honey Organic Cambodia, ២- ក្រុមហ៊ុន Konekt Agri Co., Ltd និង៣- ក្រុមហ៊ុន Sudrain Co., Ltd។ បន្ថែមពីនេះ កម្មវិធីក៏មានការរៀបចំដំណើរទស្សនកិច្ចសិក្សាពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងដែហ្គូ (Daegu) ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងនវានុវត្តន៍របស់សាធារណរដ្ឋកូរ៉េ ព្រមទាំងពង្រីកបណ្តាញទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធ ផងដែរ៕
News(Phnom Penh): On the morning of Thursday, 22 October 2026, at the Ministry of Commerce, Mr. KHUON Virak, Deputy Director General of the General Directorate of International Trade, led technical officials from relevant departments to received a courtesy call from the Asian Development Bank (ADB) Mission Team, led by Mr. Jose Carlos Edo MONFORT, Senior Energy Specialist, and Ms. Claire A. ALIDENES, Principal Investment Specialist, on the Scoping and Consultation Mission for Critical Minerals and Clean Energy Technology Manufacturing under ADB’s Technical Assistance. This consultation aimed to assess policy, trade, logistics, skills, and environmental standard gaps within Cambodia’s mineral and energy sectors, and to identify specific technical assistance needs for Cambodia to participate in ADB’s regional program on “Critical Minerals-to-Manufacturing (CMM),” with the aim to foster the development of full, diversified, sustainable, and ESG-compliant value chains.
Newsអបអរសាទរ ខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
News(Ho Chi Minh, Vietnam): On the afternoon of Wednesday, 21 October 2026, at the Cambodia Commercial Office in Ho Chi Minh City, Vietnam, Mr. HOR Dareth, Trade Attaché to the Royal Embassy of Cambodia in the Socialist Republic of Vietnam, coordinated and led a Cambodia–Vietnam business matching meeting. The meeting discussions centered on the cooperation initiative between KC Market, Mekong Tay Ninh, and RNR INVESTMENT regarding the establishment of the proposed Cambodia–Vietnam Trade Center in Phnom Penh. The meeting aimed to promote trade and investment cooperation between Cambodia and Vietnam, strengthen business connectivity, identify new commercial partners, expand market access, increase product distribution opportunities, and contribute to driving bilateral trade volume as well as focused on the proposed initiative to establish the Cambodia–Vietnam Trade Center in Phnom Penh to serve as an effective mechanism connecting suppliers, importers, and distributors from both nations. The center is expected to facilitate product promotion, business matching, and the development of robust distribution networks.
News(យ៉ុនហ្វូ, ចិន)៖ នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦ លោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមក្នុងពិធីបើក «សន្និសីទលើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន (យ៉ុនហ្វូ)-អាសិប (RCEP)» ដែលសហការរៀបចំដោយរដ្ឋបាលប្រជាជនក្រុងយ៉ុនហ្វូ មន្ទីរពាណិជ្ជកម្មខេត្តក្វាងទុង និងគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាសិប នៅសណ្ឋាគារ Sheraton ក្នុងស្រុកស៊ីនស៊ីង ក្រុងយ៉ុនហ្វូ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងសហគ្រាសឧស្សាហកម្មចិននៅខេត្តក្វាងទុង និងដៃគូពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្របជ្រុងជ្រោយតំបន់ (អាសិប/RCEP) ព្រមទាំងដើរតួជាថ្នាលសម្រាប់ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសសមាជិកអាសិបផងដែរ។ អមព្រឹត្តិការណ៍នេះដែរ ក៏មានការរៀបចំពិព័រណ៍តាំងបង្ហាញផលិតផល និងទំនិញ ដែលសហគ្រាសចិនបាន និងកំពុងផលិត ដើម្បីនាំចេញក្រោមក្របខ័ណ្ឌអាសិប ដោយមានការចូលរួមយ៉ាងកុះករពីសហគ្រាសក្នុងខេត្តក្វាងទុង។ ក្នុងនោះដែរ ក៏មានក្រុមហ៊ុននាំចូលផលិតផលកសិកម្មកែច្នៃកម្ពុជាមកកាន់ខេត្តក្វាងទុង បានចូលរួមដាក់តាំងបង្ហាញផលិតផលកសិកម្មកែច្នៃរបស់កម្ពុជាផងដែរ។