News(បាងកក, ថៃឡង់ដ៍) ៖ នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួមរៀបចំ សម្របសម្រួលស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា និងបានចូលរួមក្នុងកម្មវិធីសម្ភោធពិព័រណ៍ OTOP City 2024 នៅមជ្ឈមណ្ឌល Impact Muang Thong Thani ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២២ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធីពិពរ័ណ៍នេះរៀបចំដើម្បីដាក់តាំងបង្ហាញផលិតផល OTOP ជាច្រើនដែលរួមមាន៖ គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ ទៀត។ ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាមួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទីរ ម្រេច ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំណាប់ស្វាយ ម្ទេសជ្រក់ ម្ទេសគ្រៀមកិន ខ្នុរគ្រៀម គ្រឿងអលង្ការ ក្រម៉ាខ្មែរ សំពត់សូត្រ និងវត្ថុអនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរក្នុងទីផ្សារប្រទេសថៃឡង់ដ៍ ដើម្បីបង្ហាញជូនភ្ញៀវជនជាតិថៃ និងបរទេស។
News(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយវិនិយោគគិនម៉ាឡេស៊ីមកពីរដ្ឋ Sarawak និងរដ្ឋ Sabah ចូលរួមទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ ឯកឧត្តម HON. Senator Dato Awang Bemee Bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារលើកទី១ ជាមួយតំណាងគម្រោង EU-German GATE និង EU-German CAPSAFE ដើម្បីពិភាក្សាលើការត្រៀមរៀបចំឯកសារយុទ្ធសាស្ត្រ ឬគោលនយោបាយម្រេចកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក LIANG Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងសហការី ដើម្បីពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងខេត្តក្វាងទុងជាមួយកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ថាមពល និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
News(ហ្លួងព្រះបាង, ឡាវ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៧៤ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅខេត្តហ្លួងព្រះបាង ប្រទេសទ្បាវ។