ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3793
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមសហព័ន្ធចុងភៅកម្ពុជា”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមសហព័ន្ធចុងភៅកម្ពុជា” ក្នុងគោលបំណងពិភាក្សា និងកែសម្រួលសេចក្តីព្រាង លើអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីជំរុញការប្រើប្រាស់ និងចែកចាយ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានឱ្យកាន់តែទូលំទូលាយ។
Newsឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងប្រមូលយោបល់ និងធាតុចូលដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៦ ស្តីពីការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងប្រមូលយោបល់ និងធាតុចូលដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៦ ស្តីពីការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារអភិវឌ្ឍន៍ទីផ្សារក្នុងស្រុកសម្រាប់ការស្រូបទាញផលិតផលកសិផលកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារអភិវឌ្ឍន៍ទីផ្សារក្នុងស្រុកសម្រាប់ការស្រូបទាញផលិតផលកសិផលកម្ពុជា។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងរកយន្តការសមស្រប ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាកកស្ទះកសិផលក្នុងរដូវប្រមូលផលជាពិសេស បន្លែ ផ្លែឈើ ត្រីសាច់ ព្រមទាំងលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការតភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ និងជំរុញការនាំចេញ។
Newsឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានចូលរួមកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ និងទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA-Cambodia)
(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានចូលរួមកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ និងទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA-Cambodia)។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃថេរ)
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃថេរ)



