ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3763
Newsញត្តិថ្កោលទោស ចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា
Condemnation of Thailand's Acts of Aggression against the Sovereignty of the Kingdom of Cambodia
Newsកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម «ឆ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
(Phnom Penh): On the morning of Wednesday, 24 December 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Co-Chair of Working Group “G,” together with Oknha KOUCH Pheng, Vice President of the Cambodia Chamber of Commerce and Co-Chair of Working Group “G,” co-chaired a meeting of the Working Group on Production Processing for Export and Trade Facilitation, attended by representatives from both the public and private sectors. The meeting reviewed the Working Group’s performance for the second semester of 2025, discussed priorities for the first semester of 2026, and addressed challenges raised by the private sector, with the aim of boosting and diversifying market access for Cambodia’s potential products in international markets. Prior to the meeting, Her Excellency the Minister and the Oknha Co-Chair, together with other participants, paid tribute to the fallen soldiers who sacrificed their lives in defense of the nation’s sovereignty and territorial integrity.
Newsឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយការបរទេស - The 1st FOC (The First Foreign Office Consultation) រវាងកម្ពុជា-បង់ក្លាដែស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន និង ឯកឧត្តមបណ្ឌិត Md. Nazrul Islam លេខាធិការ និងជាអគ្គអធិការកិច្ច នៃក្រសួងការបរទេសបង់ក្លាដែស ជាសហប្រធាន
(Phnom Penh): On Tuesday, 23 December 2025, at the Ministry of Foreign Affairs and International Cooperation, His Excellency Pech Rithi, Secretary of State of the Ministry of Commerce, attended the 1st FOC (First Foreign Office Consultation) meeting between Cambodia and Bangladesh. The meeting was chaired by His Excellency Dr. UN Kheang, Secretary of State, Ministry of Foreign Affairs and International Cooperation, and co-chaired by His Excellency Dr. Md. Nazrul Islam, Secretary (Bilateral) and Inspector General of Mission of the Ministry of Foreign Affairs of Bangladesh. This meeting aimed to discuss bilateral political relations and the development of the two countries, cooperation in trade, investment, agriculture, connectivity, tourism, health, education, and national defense, and further potential bilateral cooperation between the two countries.
Newsលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សារជាមួយក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទីក ចំនួន ៣ ក្រុមហ៊ុន រួមមាន៖ Cambodia Logistics Network, Excellence Logistics Co.,Ltd, និង Ploy Green Land Co., Ltd. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនបន្ថែម សម្រាប់ប្រតិបត្តិការលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្នុងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សារជាមួយក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទីក ចំនួន ៣ ក្រុមហ៊ុន រួមមាន៖ Cambodia Logistics Network, Excellence Logistics Co.,Ltd, និង Ploy Green Land Co., Ltd. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនបន្ថែម សម្រាប់ប្រតិបត្តិការលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្នុងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ។ នៅថ្ងៃដដែលនេះដែរ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី ក៏បានបន្តជួបពិភាក្សាការងារជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដើម្បីពិភាក្សាអំពីសេវាកម្ម កំរៃជើងសារ និងលទ្ធភាពតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន សម្រាប់ប្រតិបត្តិការលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្នុងការដឹកជញ្ជូនទំនិញនៅក្នុងស្រុកទៅកាន់ទូទាំង ២៥រាជធានី-ខេត្ត ជាពិសេសជំរុញការតភ្ជាប់ប្រព័ន្ធ ដើម្បីត្រៀមសម្រួលការដឹកជញ្ជូនទំនិញសម្រាប់សហគ្រាសចំនួន ១០ក្រុមហ៊ុន ក្នុងការអនុវត្តគម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកជនបទ (Rural E-Commerce Empowerment Project) ហៅកាត់ថា (REEP) ផងដែរ។ សូមជម្រាបជូនថា ការពង្រីកកិច្ចការសហការ និងតភ្ជាប់បន្ថែមនេះ នឹងជួយផ្ដល់ភាពងាយស្រួល ព្រមទាំងបង្កើនជម្រើសសេវាដឹកជញ្ជូនដ៏សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើប្រតិបត្តិការលក់លើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ ផងដែរ៕
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ តំណាងអភិបាលនៃគណអភិបាលខេត្តទាំង ២៥ តាមប្រព័ន្ធវីដេអូ តំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងការវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងការពិភាក្សាលើយន្តការអនុវត្តបន្តសមស្រប ដើម្បីបន្ដជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា។ ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ បានបន្តឯកភាពលើសក្តានុពលនៃវិស័យដំឡូងមីកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគបន្ថែម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្តើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។ កិច្ចប្រជុំក៏បាន ឯកភាពក្នុងការស្នើសុំរៀបចំគោលនយោបាយជំហ៊ានទី២ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រទាំង ៣ រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងស្របតាមនិន្នាការទីផ្សារក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។



