Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣ ៩០០ រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣ ៧៥០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ដែលរៀបចំដោយអង្គភាពផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីក្នុងការចូលរួម«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តម លោកជំទាវ លោក-លោកស្រីជាពាណិជ្ជករ/អាជីវករជាច្រើនរូប។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើ បានបង្ហាញពីកាលវិភាគ បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការចូលរួម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានការលើកឡើងជាសំណួរផ្សេងៗពីបងប្អូនពាណិជ្ជករ/អាជីវករ អំពីការរៀបចំស្តង់ ការផ្សព្វផ្សាយ ការលក់ និងការស្វែងរកដៃគូអាជីវកម្មក្នុងអំឡុងពេលពិព័រណ៍។ សូមជម្រាបផងដែរថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE)នឹងរៀបចំឡើងពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម”៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Cambodia Beverage Company Limited (កូកា-កូឡា) ដែលជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅកម្ពុជា។
Newsកាន់តែខិតជិតមកដល់ហើយ កុំភ្លេចចូលរួម ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ នៅសាលស្និបាត ភីអេច ហ្គ្រេនហល រាជធានីភ្នំពេញ។ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE