ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3793
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោក ជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Till Ahnert នាយកគម្រោង EU-German GATE និង លោកស្រី កែ កំរង ទីប្រឹក្សាផ្នែកគោលនយោបាយពាណិជ្ជកម្មនៃក្រុមការងារ EU-German GATE ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ និង EU-German GATE
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោក ជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Till Ahnert នាយកគម្រោង EU-German GATE និង លោកស្រី កែ កំរង ទីប្រឹក្សាផ្នែកគោលនយោបាយពាណិជ្ជកម្មនៃក្រុមការងារ EU-German GATE ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ និង EU-German GATE។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (ឡើងថ្លៃ ១០០៛)
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (ឡើងថ្លៃ ១០០៛)
Newsអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ ASEAN Food Testing Laboratory Committee (AFTLC) បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាមដានបន្តស្ដីពី «ការវិភាគលេីសំណល់ថ្នាំកសិកម្ម» ក្រោមគម្រោង ASEAN-PTB Phase IV Workplan for AFTLC ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
(ភ្នំពេញ)៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ ASEAN Food Testing Laboratory Committee (AFTLC) បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាមដានបន្តស្ដីពី «ការវិភាគលេីសំណល់ថ្នាំកសិកម្ម» ក្រោមគម្រោង ASEAN-PTB Phase IV Workplan for AFTLC ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោកស្រី Christine Forese អ្នកជំនាញផ្នែកសុវត្ថិភាពម្ហូបអាហារប្រទេសអាល្លឺម៉ង់ តំណាងមកពី PTB រួមជាមួយនឹងគ្រូបង្គោលដែលអញ្ជេីញមកពី ទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី រួមនឹងអ្នកចូលរួមចំនួន ១២រូប (ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម)។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងក្នុងការជួយពង្រឹងសមត្ថភាពបន្ថែមដល់មន្ទីរពិសោធន៍យោងជាតិផ្នែកម្ហូបអាហារ សម្រាប់ការវិភាគសំណល់ថ្នាំកសិកម្ម ដេីម្បីពង្រឹងនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការអនុវត្តន៍នូវបទដ្ឋានគតិយុត្តលេីសំណល់ថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធភាព ។ លេីសពីនេះ វគ្គបណ្ដុះបណ្ដាលនេះ ក៏មានចក្ខុវិស័យក្នុងការជំរុញឱ្យមន្ទីរពិសោធន៍ផ្នែកម្ហូបអាហារមានសមត្ថភាពក្នុងការឈានទៅរកការវាយតម្លៃទទួលស្គាល់ ISO 17025 នាពេលអនាគតផងដែរ៕
Newsឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាពឯកឧត្តម ឡេង សេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាពឯកឧត្តម ឡេង សេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មថែរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មថែរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលជាការបាត់បង់នូវបីតាបង្កើត បីតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ ធ្លាប់បានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ដល់កូន កូនប្រសារ ចៅ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ និងជាគំរូដ៏ល្អសម្រាប់ក្រុមគ្រួសារ។ មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាលដែលកន្លងមក ឯកឧត្តម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើជាតិ មាតុភូមិ ជាពិសេសក្នុងភារកិច្ចថែរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



