News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋានកិច្ចការពិព័រណ៍ដើម្បីរាយការណ៍អំពីវឌ្ឍនភាពការងារជូនលោកជំទាវរដ្ឋមន្ត្រី និងទទួលស្តាប់អនុសាសន៍ណែនាំ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Takashi Inoue អគ្គនាយកក្រុមហ៊ុន Inoue Calcium Corporation និង លោកស្រី មុត ចរិយា អគ្គនាយិកាក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ដើម្បីពិភាក្សាអំពីសក្ដានុពលនៃការនាំចេញផលិតផលស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន ក៏ដូចជាពិនិត្យ និងពិភាក្សាលើយន្តការនានាដែលក្រសួងពាណិជ្ជកម្មអាចផ្ដល់ការគាំទ្របន្ថែម។
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចព្រមព្រៀងអាសិប លើកទី៨ (8th RJC Meeting) និងកិច្ចប្រជុំគណៈកម្មាធិការស្តីពីកំណើនប្រកបដោយចីរភាព លើកទី៣ (3rd CSG Meeting) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ។
News(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិព័រណ៍លើកទី២ ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិចិន ក្រោមប្រធានបទ៖ “កិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែច្រវាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍ នវានុវត្តន៍ នៃកម្លាំងផលិត និងគុណភាពថ្មី” ព្រមទាំងព្រឹត្តការណ៍អមពិព័រណ៍ស្តីពី“កិច្ចសហប្រតិបត្តិការ ខ្សែច្រវាក់ផ្គត់ផ្គង់ខេត្តហ៊ូប៉ី និងប្រទេសហុងហ្គារី” ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាង ចុងលីង អនុប្រធានលេខាបក្សខេត្តនិងជាអភិបាលខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។