News(អ៊ីស្តង់ប៊ុល, តួកគីយេ)៖ នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២៤ ឯកឧត្តម ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយអនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយេ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក លើកទី១០ (The 10th World Halal Summit) និងពិព័រណ៌ហាឡាល ឆ្នាំ២០២៤ (Halal Expo 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយេ។
Newsអបអរសាទរ ខួបលើកទី៦ ល្ខោនខោល ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារយេនឌ័រ ដើម្បីត្រៀមរៀបចំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងពាណិជ្ជកម្ម ២០២៤-២០២៨ និងទិសដៅអនុវត្តបន្ត ដែលមានលោកជំទាវអនុរដ្ឋលេខាធិការ និងសមាជិក-សមាជិកានៃក្រុមការងារលេខាធិការដ្ឋានយេនឌ័រ សរុបចំនួន ប្រមាណ ១៥ នាក់។
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ និងអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចធិបតី ទទួលបាន “ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
News(ស៊ិនជិន, ចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការអញ្ជេីញរបស់វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលេីវិស័យនវានុវត្តន៍ និងបច្ចេកវិជ្ជាតំបន់ Greater Bay លោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបេីកពិព័រណ៌ឧស្សាហកម្មតំបន់ Greater Bay ដែលរៀបចំដោយវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលេីវិស័យនវានុវត្តន៍ និងបច្ចេកវិជ្ជាតំបន់ Greater Bay នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ពិភពលោក នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ដេីម្បីពង្រឹង និងលេីកកម្ពស់កិច្ចសហការរវាងវេទិកា និងស្ថានអគ្គកុងស៊ុលកម្ពុជា លេីវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាទំនាក់ទំនងរវាងទីក្រុងស៊ិនជិន និងកម្ពុជា ផងដែរ។