News(ហ្វូសាន, ចិន)៖ នាថ្ងៃទី២២-២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកបណ្ឌិត XU Ningning ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកម្មវិធី "ពិព័រណ៍សេរ៉ាមិច និងបន្ទប់ទឹកអន្តរជាតិ (ហ្វូសាន) លើកទី៤២" & "ចិន (ហ្វូសាន) - RCEP Ceramic Tile and Bathroom Procurement Matchmaking Conference" ដែលរៀបចំឡើងនៅទីក្រុងហ្វូសាន សាធារណរដ្ឋប្រជាមានិតចិន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ ឧបាសិកា តាន់ តាំងគួយ ត្រូវជាមាតាបង្កើត ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានទទួលមរណភាពកាលពីថ្ងៃ អាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:៣០ នាទីរសៀល ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
News(ក្វាងចូវ, ចិន): នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយ លោកស្រី Ashley Fei, អគ្គនាយករងនៃ សមាគមន៍ Guangzhou Modern Information Service Industry Association និងសហការី ដោយមានសមាជិកក្រុមហ៊ុន/សហគ្រាសប្រមាណ ៨០០០ ដើម្បីពិភាក្សាអំពីការរៀបចំសិក្ខាសាលាស្តីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែឧសភា ឬមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ គោលបំណងនៃព្រឹត្តិការណ៍ដ៏សំខាន់នេះគឺដើម្បីផ្តល់ឱកាសដល់ស្ថានអគ្គកុងស៊ុលទាំងអស់នៃបណ្ដាប្រទេសសមាគមន៍ប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា “ASEAN” នៅទីក្រុងក្វាងចូវ ដើម្បីធ្វើបទបង្ហាញអំពីបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគ និងលិខិបទដ្ឋានគតិយុទ្ធរបស់ពួកគេដល់សមភាគីក្រុមហ៊ុន/សហគ្រាសចិន ដើម្បីជាព័ត៌មានជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពង្រីកអាជីវកម្ម និងការវិនិយោគទៅកាន់បណ្តាប្រទេសអាស៊ាន។
News(បាងកក, ថៃ)៖ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា ដោយមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងឧកញ៉ា ច្រាយ ស៊ុន ប្រធានសហព័ន្ធដំឡូងមី និងសហការី ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ «ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី