News(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងពិព័រណ៌ស្តីពីការថែទាំសុខភាព និងឱសថអាស៊ីអាគ្នេយ៍ (SEACare 2025) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប្រមូលផ្តុំអ្នកជំនាញផ្នែកថែទាំសុខភាព ផ្នែកវេជ្ជសាស្ត្រ និងក្រុមហ៊ុនឱសថមកពីទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីជំរុញការច្នៃប្រឌិត និងភាពជាដៃគូ រវាងអ្នកតាំងពិព័រណ៍និងអ្នកទស្សនា ដោយផ្តោតលើការផ្គូផ្គងអាជីវកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ផ្គូផ្គងអាជីវកម្ម ដើម្បីជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ឆ្នាំ២០២៥” ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដៃគូពាណិជ្ជកម្ម តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងផ្សារទំនើប ម៉ាត និង អ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ក្នុងទិសដៅជំរុញ គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារក្នុងស្រុក ជាពិសេសការបញ្ជូនទំនិញទៅដាក់លក់ក្នុងក្នុងផ្សារទំនើប និងម៉ាត។
News(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហសត្បិ៍ ទី២៤ ខែមសា ឆ្នាំ២០២៥ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៥ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យស្វាយរៀង។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយនឹង លោក ZHOU Jindao អគ្គនាយកក្រុមហ៊ុន Zhuhai Anyu Enterprise Co., Ltd. និងគណៈប្រតិភូក្រុមហ៊ុនចំនួន១៦ មកពីវិស័យផ្សេងៗគ្នា។
News(ហូជីមិញ, វៀតណាម): នាល្ងាចថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការជាអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ រៀបចំកិច្ចប្រជុំអាជីវកម្មមួយ ដើម្បីជំរុញការទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ និងតំណាងវិស័យឯកជនវៀតណាម ជាច្រើនរូប។