News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងប្រមូលយោបល់ និងធាតុចូលដើម្បីអភិវឌ្ឍន៍សសរស្តម្ភទី៦ ស្តីពីការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារអភិវឌ្ឍន៍ទីផ្សារក្នុងស្រុកសម្រាប់ការស្រូបទាញផលិតផលកសិផលកម្ពុជា។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងរកយន្តការសមស្រប ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាកកស្ទះកសិផលក្នុងរដូវប្រមូលផលជាពិសេស បន្លែ ផ្លែឈើ ត្រីសាច់ ព្រមទាំងលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការតភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ និងជំរុញការនាំចេញ។
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយគណៈប្រតិភូមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានចូលរួមកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ និងទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA-Cambodia)។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃថេរ)
News(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យទំនិញតាមម៉ាតចំនួន ៦ទីតាំង ដើម្បីស្វែងរកភាពមិនអនុលោម និងទំនិញហាមឃាត់ ដែលស្ថិតនៅភូមិប៉ាលិលេយ្យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។