News(កែប, កោះកុង)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប និងខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាពទំនិញហូបចុកចម្រុះគ្រប់ប្រភេទ តាមផ្ទះលក់ដូរ ផ្សារ និងដេប៉ូចែកចាយទំនិញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលជាលទ្ធផលប្រសើរ មន្ត្រីជំនាញរបស់យើងពុំបានរកឃើញ ទំនិញខូចគុណភាព មិនមានភាពអនុលោម ឬ ខុសនឹងបទដ្ឋានពត៌មាន និងហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់សម្រាប់អ្នកប្រើប្រាស់ឡើយ។ ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បន្តអប់រំផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ ធ្វើយ៉ាងណាចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាកន្លងមក ព្រមទាំងត្រៀមរៀបចំការចុះអនុស្សរណៈយោគយល់គ្នាបន្តទៀតទាក់ទងនឹងការបង់ប្រាក់នៅក្នុងផ្សារខេមបូឌាត្រេដ។ - - - (Phnom Penh): On the morning of Tuesday, 22 October 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Dr. In Chaney, President and Group Managing Director of ACLEDA Bank Plc. and colleagues to discuss the progress of MoU that have been signed and be ready for the other MoU for the payment in CambodiaTrade.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក ងន សាំង អគ្គអគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
News(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគីរី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមសហព័ន្ធចុងភៅកម្ពុជា” ក្នុងគោលបំណងពិភាក្សា និងកែសម្រួលសេចក្តីព្រាង លើអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីជំរុញការប្រើប្រាស់ និងចែកចាយ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានឱ្យកាន់តែទូលំទូលាយ។