ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3810
Newsទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៦.០២ គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រៃវែង ត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូត និងរក្សាទុក
(កំពត - ព្រៃវែង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១៦.០២គីឡូក្រាម ត្រូវបានមន្ត្រីស៊ើបអង្កេត នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពត និងខេត្តព្រៃវែង ដកហូត និងរក្សាទុក បន្ទាប់ពីរកឃើញថាទំនិញទាំងនេះហួសកាលបរិច្ឆេទប្រើប្រាស់។
Newsមន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីពាក់ព័ន្ធ ដុតកម្ទេចសាច់បង្កកដែលជាទំនិញហាមឃាត់នាំចូលប្រមាណជាង ២តោន
(ភ្នំពេញ)៖ នាថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមសហការជាមួយមន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្កានិងបង្ក្រាបបទល្មើសរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងម្ចាស់ទំនិញ ដើម្បីធ្វើការដុតកម្ទេចចោលនូវសាច់បង្កកដែលជាទំនិញហាមឃាត់នាំចូលពីក្រៅប្រទេសប្រមាណជាង ២តោន បន្ទាប់ពីមន្ត្រីជំនាញបានឃាត់ និងដកហូតពីឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ។
Newsមន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់បឹងធំ រៀបចំវគ្គអប់រំផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៥៩៨នាក់
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់បឹងធំ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៥៩៨ នាក់ ដែលស្ថិតនៅវិទ្យាល័យបឹងធំ ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
Newsលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងគោលបំណងតាមដានរបាយការណ៍វឌ្ឍនភាពស្តីពីផែនការសកម្មភាព CEDAW-COB 2020-2023 សម្រាប់ដំណើរការរាយការណ៍តាមនីតិវិធីសាមញ្ញថ្មី (LOIPR) របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ CEDAW)
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤ នៅឯសណ្ឋាគារកាបូឌីយ៉ាណា ភ្នំពេញ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងគោលបំណងតាមដានរបាយការណ៍វឌ្ឍនភាពស្តីពីផែនការសកម្មភាព CEDAW-COB 2020-2023 សម្រាប់ដំណើរការរាយការណ៍តាមនីតិវិធីសាមញ្ញថ្មី (LOIPR) របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ CEDAW)។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ «BCG THAI FESTIVE FAIR 2024» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវតំណាងវិស័យឯកជន រួមទាំងពាណិជ្ជករថៃជាច្រើនរូប
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ «BCG THAI FESTIVE FAIR 2024» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវតំណាងវិស័យឯកជន រួមទាំងពាណិជ្ជករថៃជាច្រើនរូប។



