News(វៀងចន្ទន៍ ឡាវ)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។
Newsអនុមោទនា ពិធីបុណ្យដាក់បិណ្ឌ បិណ្ឌ១ ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាក្រសួងពាណិជ្ជកម្ម និង លោក លោកស្រី សមាជិកសមាជិកានៃអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអនុគណៈកម្មការពាក់ព័ន្ធផងដែរ។
News(អូសាកា ជប៉ុន)៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takeshi INOUE អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃសហព័ន្ធសេដ្ឋកិច្ច Kansai (KANKEIREN) លើការងារជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា និងការត្រៀមរបស់កម្ពុជាក្នុងការត្រៀមរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
News(អូសាកា, ជប៉ុន)៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក ICHINOKI Manatsu អគ្គលេខាធិការរងនៃសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។