News(បាត់ដំបង)៖ នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ទំនិញពុំមានអនុលោមភាពសរុបប្រមាណ ២៩១គីឡូក្រាម ត្រូវបានមន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបងរកឃើញ បន្ទាប់ពីបានធ្វើការចុះត្រួតពិនិត្យទំនិញ នៅផ្ទះលក់ទំនិញមួយកន្លែង ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
Newsនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តចំនួនបី រួមមាន៖ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងស្វាយរៀង បានសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារជាច្រើនមុខ ដូចជា៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ម៊ាំ ជ្រក់ ម៉ើមខ្ទឹមសរ ខ្ទឹមក្រហម និងសរសៃគុយទាវជាដើម ដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៧ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ដ្រីស្ដីទីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយក្រុមប្រឹក្សាវិនិយោគថៃ ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងសហគ្រិនថៃមកពី ២០ក្រុមហ៊ុន ដើម្បីផ្លាស់ប្តូរយោបល់អំពីបរិយាកាសធុរកិច្ច កាលានុវត្តភាពវិនិយោគនៅកម្ពុជា និងស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ថៃ។
News(វៀងចន្ទន៍, ឡាវ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៦។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ក្នុងដំណើរការគម្រោងរៀបចំក្របខ័ណ្ឌ ស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រី្តនៅកម្ពុជា នៅក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការ Women’s World Banking និងស្ថាប័នពាក់ព័ន្ធ។