News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកញ្ញ ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយគណៈកម្មការផ្សារកណ្តាល បានអញ្ជើញអាជីវករ ចំនួន ១៥នាក់ ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយ ផលិតផលគីមី លក់សាប៊ូ លក់ជ្រក់ លក់ប្រហិត លក់ខ្ញីហាន់ លក់សណ្តែកបណ្តុះ លក់លត នំបាញ់ឌុក គ្រឿងសមុទ្រ សាច់អាំង ជាដើម។ល។ មកចូលរួមស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសលេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន របស់ក្រសួងពាណិជ្ជកម្ម និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋាន ចល័តឬស្តង់លក់អាហារ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដែលដឹកនាំដោយ លោក Paul Thoppil តំណាងពាណិជ្ជកម្មអន្តរជាតិកាណាដាប្រចាំឥណ្ឌូប៉ាស៊ីហ្វិក។
News(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់ គ.ប.ក. ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។ ក្នុងកិច្ចប្រជុំលើកទី៤នេះ បានពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការគណនាកម្រិតកំណត់នៃការជូនដំណឹងអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។
News(ឧត្តរមានជ័យ)៖ នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តឧត្តរមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាល និងផ្ដល់ពុទ្ធិដល់សិស្សានុសិស្សក្នុងវិទ្យាល័យអន្លង់វែង ដែលស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន ១៣១នាក់។
News(ក្រចេះ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលរងខេត្តក្រចេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំកម្ពុជា មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញក្នុងខេត្តក្រចេះ ប្រមាណជា ៨០រូប។