News(ភ្នំពេញ)៖ នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានប្រជុំពិភាក្សាជាមួយមន្ទីរពិសោធន៍ SPEC លើគម្រោងពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ សម្រាប់ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងក្រុមការងាររបស់មន្ទីរពិសោធន៍ SPEC។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងនិងការអភិវឌ្ឍបណ្ណាល័យ កម្រិត២” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំឡើងដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ដែលមានសិក្ខាកាមជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្មចូលរួមសរុបចំនួន ៩៧នាក់ ក្នុងនោះមានសិក្ខាកាមចូលរួមតាមប្រព័ន្ធអនឡាញចំនួន ៤៩នាក់ ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីលទ្ធផលការងារចុះបញ្ជីពាណិជ្ជកម្ម និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារបន្ត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ប៉េកាំង ចិន)៖ នាថ្ងៃពុធ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំទ្វេរភាគីជាមួយភាគីចិន និងពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នាលើវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម HU HEPING រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន NCAC និងជានាយកប្រតិបត្តិរងនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន។