News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ាជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាសមាជិក សមាជិការរបស់ក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា រួមទាំងក្រុមការងារនៃអង្គការ FAO ជាច្រើនរូប។
News(ភ្នំពេញ) ៖ នារសៀលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយ អាស៊ីប៉ាស៊ីហ្វិក នៃនាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយភាសាបរទេសប្រទេសចិន បណ្ឌិតសភារ្យសហសម័យចិន និងសិក្សាសាកល គ្រឹះស្ថានបោះពុម្ពភាសាបរទេស សារព័ត៌មាន ASEANTOP News និងសហការរៀបចំដោយមូលនិធិដើម្បីអភិវឌ្ឍវប្បធម៌ចិននៅកម្ពុជា។
News(ម៉ុងត្រេអាល កាណាដា)៖ នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sea Breeze Hotel & Villa ខេត្តព្រះសីហនុ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម វគ្គ២” ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសិក្ខាកាមដែលជាគ្រូបង្គោលមកពីគ្រប់នាយកដ្ឋាននិងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល នូវសម្ភារៈផលិតមាតិកាអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) តំណាងដោយ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងសាធារណៈ និងចីរភាព។