News(អូតាវ៉ា កាណាដា)៖ នាថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួមជាមួយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា-កាណាដា ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបញ្ជាក់មាត្រាសាស្រ្តលើទំនិញវេចខ្ចប់ និងនាំចូលដាក់លក់លើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថា្នក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្មជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងកម្ពុជាក្នុងក្រុមការងារជំនាញតាមវិស័យពាក់ព័ន្ធរបស់សរសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីតាមដាននូវវឌ្ឍនភាពការងារ ត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦(56th AEM) ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ (24th AEC Council) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខ។
News(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ធម្មហិតាសិរីមង្គលាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជា គឹមហ៊ាប ត្រូវជាមាតាបង្កើត ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០០:៤៥នាទី ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើបទឧទ្ទេសនាមក្នុងសិក្ខាសាលាស្តីពី "កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម" ក្រោមអធីបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ គណកម្មការនិងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនរូប។