News(កំពង់ចាម)៖ នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមគម្រោង COMPETE II និង PROTECT II បានបន្តរៀបចំសិក្ខាសាលាស្ដីពី «ការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន (GIZ)។
News(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារសុខភ្នំពេញ បានអនុញ្ញាតជូន លោកស្រី Wendy Diamond នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការទិវាសហគ្រិនស្ត្រី (WEDO) និង #ChooseWOMEN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការលើកកម្ពស់តួនាទីរបស់ស្តី្រនៅក្នុងសហគ្រិនភាព។
News(ភ្នំពេញ)៖ នាថ្ងៃទី២០,២២ និង២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា សម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងពិភាក្សាពីកិច្ចការត្រូវធ្វើបន្ទាប់ ដើម្បីឈានទៅរកការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅឆ្នាំ២០២៥ តាមការគ្រោងទុក។
News(ហុងកុង ចិន)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹង លោក LEI KIT HENG អគ្គនាយកនៃសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ (MUSA) នៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីពិភាក្សាអំពីកិច្ចសហការជាមួយនឹង សមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ ក្នុងការនាំយកនូវផលិតផលកសិផលរបស់កម្ពុជាទៅកាន់ផ្សារលក់ទំនិញ និងផ្សារទំនើបធំៗនៅទីក្រុងម៉ាកាវ។
News(ហុងកុង ចិន)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។