News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងអង្គការ GIZ Cambodia ក្នុងគោលបំណងដើម្បីចាប់ផ្តើមគម្រោង GIZ EU GATE ដែលជាជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍លើវិស័យពាណិជ្ជកម្មរបស់កម្ពុជា។
News(ភ្នំពេញ) ៖ នារសៀលថ្ងៃពុធទី ២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្ដីពីការនាំចេញទោចក្រយាននៅកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមដោយបណ្តាក្រុមហ៊ុនដែលជាអ្នកផលិត និងនាំចេញទោចក្រយាននៅប្រទេសកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូក្រុមហ៊ុន ឆាយណា ខនស្រ្តាក់សិន មីដលែន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីវឌ្ឍនភាព និងគម្រោងសំខាន់ៗរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាមួយរាជរដ្ឋាភិបាល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកស្រី HENRIQUE HAZELAAR ប្រធានគម្រោងនៃមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌល។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើកទី២១ (The 21st China-ASEAN Expo ) ដែលនឹងប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ ស្វយ័ត ក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន