News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម(CLV-DTA)។
News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការហាឡាល ក្រសួងពាណិជ្ជកម្ម ដែលជាលេខាធិការដ្ឋាន នៃ គ.ត.ផ.ហ.ក. និងក្រុមឯកទេសផលិតផលហាឡាល នៃគ.ត.ផ.ហ.ក. ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយក្រសួងទេសចរណ៍ ពី «សេចក្តីព្រាងនៃនិមិត្តសញ្ញា Muslim Friendly និងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃមូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ជាក់ពីសមត្ថភាពក្នុងការត្រៀមខ្លួនទទួលទេសចរណ៍មូស្លីម» ដែលដឹកនាំដោយ ឯកឧត្តម កាទើមហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម។
News(កំពត - ព្រៃវែង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១៦.០២គីឡូក្រាម ត្រូវបានមន្ត្រីស៊ើបអង្កេត នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពត និងខេត្តព្រៃវែង ដកហូត និងរក្សាទុក បន្ទាប់ពីរកឃើញថាទំនិញទាំងនេះហួសកាលបរិច្ឆេទប្រើប្រាស់។
News(ភ្នំពេញ)៖ នាថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមសហការជាមួយមន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្កានិងបង្ក្រាបបទល្មើសរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងម្ចាស់ទំនិញ ដើម្បីធ្វើការដុតកម្ទេចចោលនូវសាច់បង្កកដែលជាទំនិញហាមឃាត់នាំចូលពីក្រៅប្រទេសប្រមាណជាង ២តោន បន្ទាប់ពីមន្ត្រីជំនាញបានឃាត់ និងដកហូតពីឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់បឹងធំ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៥៩៨ នាក់ ដែលស្ថិតនៅវិទ្យាល័យបឹងធំ ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។