Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨» ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ប្រចាំឆ្នាំ “16th Edition of the International Exhibition ASIA PHARMA EXPO-2025 and ASIA LAB EXPO-2025” ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងដាក្តា ប្រទេស បង់ក្លាដែស
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ (The 9th Cambodia Festival 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ នៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ប្រទេសជប៉ុន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) និងការដាក់ឱ្យប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ សម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំធនាគារ ABA ជាច្រើនរូប។
News(អង់តាលីយ៉ា, តួកគីយ៉េ)៖ នាថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ម្ហូបអាហារនិងភេសជ្ជៈអន្តជាតិ លើកទី៣១ (31st International Trade Exhibition for Food and Beverage) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអង់តាលីយ៉ា (Antalya Expo Center) នៅទីក្រុងអង់តាលីយ៉ា សាធារណរដ្ឋតួកគីយ៉េ។ ព្រឹត្តិការណ៍នេះមានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ៣០០ក្រុមហ៊ុន មកពីខេត្តចំនួន៧០ នៅក្នុងប្រទេសតួកគីយ៉េ និងប្រទេសចំនួន៥០ និងមានអ្នកចូលរួមទស្សនាសរុបប្រមាណ ២ម៉ឺននាក់។