News(ហ្សឺណែវ ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី WANG Binying អគ្គនាយករង នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
News(កណ្ដាល)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះបើកវគ្គអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី លោកគ្រូ អ្នកគ្រូ និងអាជីវករ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ២៨០នាក់ ។
News(ហ្សឺណែវ ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សួន វិជ្ជា បានជួបប្រជុំទ្វេភាគីជាមួយលោក Alejandro ROCA CAMPANA នាយកជាន់ខ្ពស់ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសហការី។
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) រៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបប្រមាណ៤៣៤នាក់។
News(សៀងហៃ ចិន)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ប្រទេសចិន លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមសិក្ខាសាលា ស្ដីពី “ថវិកាសមិទ្ធកម្ម : បទពិសោធន៍ប្រទេសចិន” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកប្រធានវិទ្យាស្ថានជាតិគណនេយ្យ និងវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI & AFDI) ដែលមានការអញ្ជើញចូលរួមពីសិក្ខាកាមស្រ្ដីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ និងវាគ្មិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងពីរភាគីកម្ពុជា និងចិន។