News(ចឺជាំង, ប្រទេសចិន) ៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាំងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី Hu Zhenfang អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តចឺជាំង និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងខេត្តចឺជាំង ព្រមទាំងផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយ និងជំរុញផលិតផលសក្ដានុពលកម្ពុជាលើទីផ្សារអន្តរជាតិក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្មឌីជីថល លើកទី៣ ដែលនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាំងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន។
News(ហ្សឺណែវ ស៊្វីស)៖ នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង លោក សួស អ៊ឹមស៊ូជីវី ទីប្រឹក្សានៃស្ថានបេសកកម្មកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Amin MODAD រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសហការីនៃសាធារណៈរដ្ឋ Liberia។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ លើរបាយការណ៍ សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នំា២០២៤ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក្រោមប្រធានបទ “Boosting affordable and longer-term financing for government” ដោយរបាយការណ៍នេះរៀបចំដោយ UN-ESCAP។
News(វៀងច័ន្ទន៍, ឡាវ)៖ នាថ្ងៃទី១២-១៤ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងនីតិវិធីនៃការកសាងសំណុំរឿងទៅតុលាការ» ក្រោមអធិបតីភាព លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។