News(ហ្សឺណែវ ស៊្វីស)៖ ពីថ្ងៃពុធ ទី២៦ ដល់សុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅអំឡុងពេលព្រឹត្តិការណ៍ការត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មសកលលើកទី៩ (9th Global Review of Aid for Trade) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) តំណាងក្រសួងពាណិជ្ជកម្ម និងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការ WTO និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស បានចូលរួមដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមជាតិនិងអន្តរជាតិក្នុងអំឡុងពេលព្រឹត្តិការណ៍ខាងលើនេះ។
News(ហ្សឺណែវ, ស្វ៊ីស)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍ “អបអរសាទរដំណើរ២០ឆ្នាំ របស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ដែលត្រូវបានប្រារព្ធឡើងនៅកំឡុងកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញជាសកលលើកទី៩លើជំនួយសម្រាប់ពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិសេសនេះត្រូវបានចូលរួមដោយតំណាងអង្គទូត អ្នកចរចា និងមន្ត្រីតំណាងប្រទេសសមាជិកអង្គការ WTO ព្រមទាំងបណ្តាស្ថាប័នអន្តរជាតិពាក់ព័ន្ធផងដែរ។
News(ទីក្រុងហ្សឺណែវ ស៊្វីស)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វុីស ឯកឧត្តម សុខ សុភ័ក្ត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្ដីពី “ពាណិជ្ជកម្ម ហិរញ្ញវត្ថុ គំលាតវិនិយោគ និងតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយសម្រាប់ពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយអង្គការ UNCTAD, លេខាធិការដ្ឋានអង្គការ WTO និងអង្គការ Forum on Trade, Environment & SDGs (TESS)។
News(ណាននីង ចិន)៖ នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ាន ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ WEI Zhaohui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍និងវិនិយោគ នៃប្រទេសចិន និងអាស៊ាន ស្ថានឯកអគ្គកុងស៊ុល និងស្ថានតំណាងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកអាស៊ានប្រចាំនៅទីក្រុងណាននីង ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។