News(ទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់)៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. បានដឹកនាំសមាជិក គ.ប.ក. ដើម្បីបន្តដំណើរទស្សនកិច្ចសិក្សាទៅកាន់ អាជ្ញាធរសម្រាប់អ្នកប្រើប្រាស់ និងទីផ្សារ នៃប្រទេសហូឡង់ (Autoriteit Consument & Markt, ACM) ដែលជាអាជ្ញាធរមានសមត្ថកិច្ច ទទួលខុសត្រូវក្នុងការធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពនិងសុច្ចរិត និងការការពារអ្នកប្រើប្រាស់លើវិស័យនានា នៅក្នុងប្រទេសហូឡង់។
News(ហ្សឺណែវ ស្វីស)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD)។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារយេនឌ័រនៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម (២០២៤-២០២៨) ដែលរៀបចំដោយក្រុមការងារយេនឌ័រនៃក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញពី លោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវប្រតិភូ លោកជំទាវទីប្រឹក្សា លោក លោកស្រី អគ្គនាយករង អគ្គាធិការរង អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន
News(ហ្សឺណែវ ស៊្វីស)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Carolyn Deere Birkbeck នាយកប្រតិបត្តិនៃអង្គការ Forum on Trade, Environment, & the SDGs (TESS)។