News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបន្តលើកទី១៥ របស់ គ.ក.ប. ដើមី្បបន្តពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើយុទ្ធសាស្រ្តជាតិចំនួន ២៖ (១) សេចក្តីព្រាងយុទ្ធសាស្រ្តជាតិសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា ឆ្នាំ២០២៦–២០៣០ និង (២). សេចក្តីព្រាងយុទ្ធសាស្រ្តជាតិសម្រាប់កិច្ចការពារ និងអភិរក្សធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តិវប្បធម៌ ឆ្នាំ២០២៦–២០៣០ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគ.ក.ប. និងសមាជិក សមាជិកា នៃលេខាធិការដ្ឋាននៃគ.ក.ប. ពីអន្តរក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញកម្មសិទ្ធិបញ្ញាជាច្រើនរូប។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់ជាបឋមលើសេចក្តីព្រាងដំបូងរបស់យុទ្ធសាស្រ្តជាតិទាំងពីរ ព្រមទាំងបានជំរុញឱ្យលេខាធិការដ្ឋាននៃគ.ក.ប. បន្តពិនិត្យ និងពិភាក្សាលើលក្ខណៈបច្ចេកទេសបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្រ្តនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។
Newsសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
Newsសេចក្តីណែនាំស្តីពី៖ ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ
Newsសេចក្តីជូនដំណឹងស្តីពី ៖ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦
Newsនាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៦ នេះ មន្រ្តីនៃនាយកដ្ឋានកិច្ចការបច្ចេកទេសនិងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីសាខា ក.ប.ប. រាជធានី ខេត្ត បានបន្តសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីររ៉ែនិងថាមពល ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ ក្នុងគោលបំណងធានាការលក់និងជំរុញឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេសនិងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី ពិសេសគោរពឱ្យបានតាមសេចក្ដីជូនដំណឹងស្ដីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។ ជាមួយនោះ មន្រ្តីជំនាញបានចុះដល់គោលដៅដែលសាធារណជនបានផ្តល់ព័ត៌មានអំពីការលក់ដំឡើងថ្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួង ដែលមានទីតាំងនៅស្រុកកំរៀង ខេត្តបាត់ដំបង , ស្រុករុនតាឯក ខេត្តសៀមរាប ស្រុកសំបូរ ខេត្តក្រចេះ , ស្រុកចំការលើខេត្តកំពង់ចាម និងស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ជាលទ្ធផលដេប៉ូចែកចាយមួយចំនួន បានបិទទ្វារ ផ្អាកអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន និងខ្លះអះអាងថាអស់ស្តុកចែកចាយ ដែលការណ៍នេះ មន្រ្តីជំនាញនឹងអនុវត្តការផ្ទៀងផ្ទាត់ភាពអនុលោមដើម្បីដាក់ចេញវិធានការតាមនីតិវិធី។ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះនូវភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងបរិមាណ គុណភាព ឬការដំឡើងថ្លៃលក់លើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សូមផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ ១២៦៦ ឬ លេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ឬទូរស័ព្ទដៃលេខ ០១២ ៩២៥ ៣១៧ , ០១២ ៨៧៥ ៩៨៩ , ០១២ ៨២៤ ៩៤៨ ។ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងអនុវត្តនូវវិធានការតាមនីតិវិធីនៃច្បាប់ជាធរមានចំពោះស្ថានីយណា ដែលបានប្រព្រឹត្តនូវអំពើមិនសុចរិត និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃខុសពីសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ ០៦៨៦ ព.ណ.អវឯ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។