News(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ចុះទៅសិក្សា លើទីតាំងអគាររដ្ឋបាល និងឃ្លាំងដែលមានស្រាប់របស់សហគ្រាសពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសក្តានុពល និងលទ្ធភាពក្នុងការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការពង្រឹងសកម្មភាពពាណិជ្ជកម្មក្នុងស្រុក គាំទ្រខ្សែច្រវាក់ផលិតផលក្នុងស្រុក និងជួយសម្រួលដល់ការតភ្ជាប់រវាងផលិតករ សហគ្រាស និងទីផ្សារ តាមរយៈយន្តការចូលរួមពីសហគ្រាសពាណិជ្ជកម្មកម្ពុជា។ យន្តការរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងសហគ្រាសពាណិជ្ជកម្មកម្ពុជា នឹងចូលរួមស្វែងរកយន្តការគាំទ្រថ្មីៗ សំដៅជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក បង្កើនទីផ្សារ និងការលក់ក្នុងស្រុក និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការរីកចម្រើនរបស់សហគ្រាសក្នុងស្រុក។
News(Phnom Penh): On the afternoon of Monday, 24 August 2026, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesy call and held a meeting with Ms. Krysta Harden, President and CEO of the U.S. Dairy Export Council (USDEC), to discuss market potential and investment opportunities in the food sector, as well as public-private cooperation, particularly in the area of nutrition. During the meeting, His Excellency Secretary of State welcomed the interest of U.S. companies in Cambodia’s market and investment opportunities, which could provide consumers with a wider range of high-quality products. In this regard, His Excellency briefed the delegation on the relevant requirements and procedures for importing products into Cambodia, as well as market opportunities, trade facilitation, and, in particular, Cambodia’s inclusive and non-discriminatory investment incentives. In response, Ms. Harden expressed her appreciation for the information shared and for the Ministry of Commerce’s reaffirmation of its commitment to ensuring an open, transparent, and level playing field for all companies, which provides strong encouragement for U.S. investors to consider investing in Cambodia. In this regard, she indicated that USDEC would continue to explore Cambodia’s market potential and share information on business and investment opportunities in Cambodia with its 134 member companies, with a view to encouraging more U.S. companies to explore trade and investment opportunities in Cambodia, especially through the upcoming business mission to Cambodia.
News(Phnom Penh): On the morning of Thursday, 27 August 2026, at the Ministry of Commerce, His Excellency KIM Sithan, Permanent Secretary of State of the Ministry of Commerce, representing Her Excellency CHAM Nimul, Minister of Commerce, presided over the Ministry's Monthly Meeting for August 2026 to review, discuss, and assess the Monthly Commercial Performance Report for August 2026, while setting out key priorities and directions for the implementation of the Ministry's work program for the following month. The monthly meeting was conducted in both in-person and virtual (online) formats, with the participation of the Ministry's leaders, including the Advisors, Secretary of State, Undersecretary of State, Director General, Deputy Secretary General Directors of Departments, Directors of Provincial Departments, and other officials.
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមជាវាគ្មិនក្នុងកម្មវិធី IDEAS Project: ASEAN Women MSMEs Acceleration Expo ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Asia Pacific Women’s Information Network Center (APWINC) នៃសាកលវិទ្យាល័យស្ត្រី Sookmyung ដោយមានការគាំទ្រពីមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF)។ កម្មវិធីនេះ មានការចូលរួមពីតំណាងក្រសួងការបរទេសកូរ៉េ ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតអាស៊ានប្រចាំសាធារណរដ្ឋកូរ៉េ តំណាងអគ្គលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងតំណាងសាកលវិទ្យាល័យ Sookmyung។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairmont Ambassador ទីក្រុងសេអ៊ូល។ វេទិកានេះ មានគោលបំណងចែករំលែកសមិទ្ធផលសំខាន់ៗនៃគម្រោង IDEAS ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ។ គម្រោងនេះ ផ្តោតលើការផ្តល់អំណាចដល់សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម (MSMEs) ដឹកនាំដោយស្ត្រីអាស៊ាន តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញឌីជីថល ការបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផល MSMEs ដឹកនាំដោយស្ត្រីអាស៊ាន ដែលប្រមូលផ្តុំម្ចាស់អាជីវកម្មស្ត្រីចំនួន ៥២នាក់ មកពីប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងនោះមានក្រុមហ៊ុនចំនួន ៤ មកពីកម្ពុជា ដែលបង្កើតឱកាសជាក់ស្តែងសម្រាប់សហគ្រាសក្នុងការចូលទៅកាន់ទីផ្សារថ្មី កសាងភាពជាដៃគូ និងពង្រីកអាជីវកម្មប្រកបដោយចីរភាព តាមរយៈកិច្ចសហការអាស៊ាន-កូរ៉េ ឱ្យកាន់តែរឹងមាំក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ នៅក្នុងវគ្គពិភាក្សា លោកស្រី អនុព័ន្ធពាណិជ្ជកម្ម ក្នុងចំណោមវាគ្មិនសំខាន់ៗ ក៏បានចែករំលែកនូវបទបង្ហាញក្រោមប្រធានបទ “Key Issues and Challenges in ASEAN-ROK MSMEs and e-Business Cooperation”។ ការចែករំលែកនេះ ធ្វើឡើងក្នុងបរិបទដែលក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងជំរុញការអភិវឌ្ឍសមត្ថភាពម្ចាស់អាជីវកម្មស្ត្រីខ្នាតតូច ឱ្យមានលទ្ធភាពផ្លាស់ប្តូរពីអាជីវកម្មប្រពៃណី ទៅជាអាជីវកម្មឌីជីថល។ ជាក់ស្តែង ក្រសួងបានជំរុញការលក់តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក CambodiaTrade.com ដោយភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មស្ត្រីកម្ពុជា អាចចូលរួមកាន់តែសកម្មក្នុងសេដ្ឋកិច្ចឌីជីថល និងពង្រីកការលក់ពីទីផ្សារក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ធុរជន វិនិយោគិន និងតំណាងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើនរូប។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Minh Vi Exhibition and Advertisement Service Co., Ltd. និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានបន្តរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះនៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យចំនួន ៨ លើកកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តរៀបចំព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តរបស់វិស័យឯកជនលើសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦ គ្របដណ្ដប់លើវិស័យដែលមានសក្តានុពលជាច្រើន រួមមាន៖ កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារ និងភេសជ្ជៈ សត្វចិញ្ចឹម ឱសថ បរិក្ខារវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ គ្រឿងសម្អាង និងផលិតផលប្រើប្រាស់ទូទៅ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាកន្លែងតាំងបង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន ធុរជន អ្នកបញ្ជាទិញសក្តានុពល និងអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបង្កើតឱកាសផ្គូផ្គងធុរកិច្ច និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖ ១- លើកទឹកចិត្តឱ្យអ្នករៀបចំពិព័រណ៍ផ្តល់អាទិភាពដល់ការផ្គូផ្គងធុរកិច្ច និងការតាមដានលទ្ធផលពាណិជ្ជកម្មក្រោយព្រឹត្តិការណ៍ ២- ជំរុញឱ្យក្រុមហ៊ុន-សហគ្រាសកម្ពុជាពង្រឹងស្តង់ដាផលិតផល ការរចនាសំបកវេចខ្ចប់ វិញ្ញាបនបត្រគុណភាព និងការចាប់យកទីផ្សារឌីជីថល ៣- ទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) របស់កម្ពុជា (កម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម, អាស៊ាន និង RCEP) និងអញ្ជើញវិនិយោគិនអន្តរជាតិឱ្យពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្យាកែច្នៃកសិផល ប្រព័ន្ធឃ្លាំងស្តុកត្រជាក់ (Cold-Chain Storage) ឱសថ សេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្មឌីជីថល (Digital Logistics)។ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យសម្លឹងមើលកម្ពុជា មិនត្រឹមតែជាទីផ្សារសម្រាប់ផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូសម្រាប់ការផលិត ការវិនិយោគ និងការចែកចាយ ព្រមទាំងជាច្រកចូលទៅកាន់ទីផ្សារតំបន់ដ៏ធំទូលាយ ដោយរួមគ្នា «ប្រែក្លាយទំនាក់ទំនងឱ្យទៅជាឱកាស ប្រែក្លាយឱកាសឱ្យទៅជាការវិនិយោគ និងពាណិជ្ជកម្ម និងប្រែក្លាយការវិនិយោគ និងពាណិជ្ជកម្មឱ្យទៅជាវិបុលភាពប្រកបដោយចីរភាព»។