News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មម៉ុងរ៉េអាល់ និងបណ្ដាក្រុមហ៊ុនមកពីទីក្រុងម៉ុងរ៉េអាល់ ទីក្រុងតូរ៉ុនតូ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម ដើម្បីរាយការណ៍វឌ្ឍនភាពការងារ និងផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតគណៈប្រតិភូក្រុមហ៊ុន MIRARTH Agri Tech Co.,Ltd ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំបន្ថែមពីលោកជំទាវរដ្ឋមន្ត្រីអំពីចក្ខុវិស័យ ក្នុងការពង្រីកទីផ្សារស្វាយចន្ទី និងការធ្វើអាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទី។
News(បាត់ដំបង)៖ នាថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ ខេមរ៉ា បាត់ដំបង១ ខេត្តបាត់ដំបង លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការគាំទ្រពីកម្មវិធី CAPRED។
News(ម៉ាកាវ, ចិន) ៖ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាជុំទី៤ នៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (The Fourth Elaboration Session of the IOMed Convention) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៧ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណៈរដ្ឋប្រជាមានិតចិន។