News(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាអបអរសាទរ និងសំណេះសំណាលក្នុងឱកាសពិធីអបអរសាទរទិវាបុណ្យជាតិហុងគ្រី។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីសកម្មភាព និងទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិការ នៃក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ី ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal)» និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង DFAT តំណាង CAPRED តំណាងសមាគមពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រនាំចេញនាំចូលពាក់ព័ន្ធ ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារតាក់តែងលិខិតបទដ្ឋានគតិយុត្តរបស់នាយកដ្ឋាននីតិកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែម ក្នុងគោលបំណងធានាឱ្យការតាក់តែងលិខិតបទដ្ឋានគតិយុត្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមច្បាប់ជាធរមាន។