News(ស្ទឹងត្រែង)៖ នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង ឯកឧត្តម យឹម ផែន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីអាជ្ញារធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេសធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយ លោក Kristan Zhou អ្នកគ្រប់គ្រងជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការប្រទេស តំណាងក្រុមហ៊ុន Alibaba អំពីវឌ្ឍនភាពក្នុងការជំរុញផលិតផលខ្មែរនៅលើថ្នាលអេឡិចត្រូនិច Alibaba.com។
News(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រចាំទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការ WTO និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTO។
News(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daren TANG អគ្គនាយកអង្គការ WIPO ដើមី្បពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការងារនានា។ នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ WIPO សម្រាប់ការគាំទ្រកម្ពុជាតាំងពីកម្ពុជាចូលជាសមាជិករបស់អង្គការនេះនៅឆ្នាំ១៩៩៥។ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាយល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការជំរុញពាណិជ្ជកម្ម ក្នុងនោះរួមមានពាណិជ្ជកម្មទំនិញ សេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។
News(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នាល្ងាចថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយ លោកជំទាវ Rebeca GRYNSPAN អគ្គលេខាធិការនៃអង្គការ UNCTAD ដើមី្បពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការងារនានា។ នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានជម្រាបអំពីវឌ្ឍនភាពនៃវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា រួមទាំងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។