News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Donal Brown អនុប្រធាន ផ្នែកគ្រប់គ្រងកម្មវិធីនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាពីសមិទ្ធិផលសំខាន់ៗ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលបានអនុវត្តន៍តាំងពីឆ្នាំ២០១៧ និងគ្រោងនឹងបន្ថែមថវិកាហិរញ្ញប្បទានពី IFAD សម្រាប់ការអនុវត្តគម្រោងនេះរយៈពេល ៣ឆ្នាំបន្តទៀត។
News(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានចូលរួមពិធីប្រគល់ជូននិងដាក់តម្កល់លិខិតុបករណ៍នៃការទទួលយកពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោកដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ជូនលោកស្រី Angela ELLARD អគ្គនាយិការងអង្គការពាណិជ្ជកម្មពិភពលោក។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី៥ លើសេចក្តីព្រាងប្រកាសរួមស្តីពីការគ្រប់គ្រង និងការប្រព្រឹត្តទៅរបស់សមាគមផលិតកម្ម-អាជីវកម្ម និងសហព័ន្ធសមាគមអាជីវកម្ម-ពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចួលរួមពីប្រធានវិទ្យាសា្ថន ស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា(CIRD) ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជំហានបន្តស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ក្នុងគោលបំណងជំរុញ ពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញអំពីស្តង់ដាគុណភាព និងលក្ខខណ្ឌនានា ស្របតាមតម្រូវការរបស់ផ្សារទំនើប និងម៉ាតនៅកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Shakeel Ahmad អនុប្រធានភ្នាក់ងារសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (United Nations-UN) ប្រចាំកម្ពុជា។ គោលបំណងនៃកិច្ចជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាលើការត្រៀមលក្ខណៈសម្រាប់កិច្ចសន្ទនាប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារប្រចាំប្រទេសរបស់ UN ជាមួយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។