Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសូត្រមន្តលើករាសី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជន។
News(ទីក្រុងជឹងចូវ)៖ នាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងជឹងចូវ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងព្រះរាជណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយខេត្តហឺណាន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅឯសណ្ឋាគារប៉ូឡូវ៉ៃ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលទានអាហារការងារពេលព្រឹកជាមួយសភាពាណិជ្ជកម្មបរទេសនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម។