News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានដឹកនាំកិច្ចប្រជុំលើកទី១ ស្តីពីការពិភាក្សា និងការណែនាំពីសមាសភាពក្នុងប្រកាសស្តីពីការកែសម្រួល សមាសភាពគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) ពីអន្តរក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលដឺព្រឺមៀរសេនធ័រ សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ “ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
Newsសេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ CAMBODIA-UNITED ARAB EMIRATES COMPREHENSIVE ECONOMIC PARTNERSHIP AGREEMENT តាមប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលមានគេហទំព័រ https://co.moc.gov.kh សម្រាប់ស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
Newsសេចក្តីប្រកាសព័ត៌មានស្ដីពី៖ លទ្ធផលនៃការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់មុខតំណែងនៅទំនេរ
News(ទីក្រុងសាម៉ាកាន់, ប្រទេសអ៊ូសបេគីស្ថាន)៖ នាព្រឹកថ្ងៃទី១ ដល់រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ Silk Road by Minyoun ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកាកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ដែលបានរៀបចំរួមគ្នាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ដោយសហការជាមួយក្រសួងវិនិយោគ ឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន។