News(វៀងចន្ទន៍, ឡាវ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៦។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ក្នុងដំណើរការគម្រោងរៀបចំក្របខ័ណ្ឌ ស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រី្តនៅកម្ពុជា នៅក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការ Women’s World Banking និងស្ថាប័នពាក់ព័ន្ធ។
News(រតនគិរី និងព្រះវិហារ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី និងខេត្តព្រះវិហារ មន្រ្តីក្នុងខេត្តទាំងពីរខាងលើ បានរៀបចំវគ្គផ្សព្វផ្សាយស្ដីពី «សុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ សរុបចំនួន ១១២១នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាប៊ូថង ទេសអន្លុង និងសាលាបឋមសិក្សាត្បែងមានជ័យ។
Newsអបអរសាទរ ខួប១ឆ្នាំ តំបន់ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៤
News(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។