Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ “ពិព័រណ៍ម្ហូបអាហារ” ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២៤ និង “ពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាតំណាងដ៌ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Li Xingqian អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម។
Newsសេចក្តីប្រកាសព័ត៌មាន៖ ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» និងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួងពាណិជ្ជកម្មទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤, ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពី “វិធានការអនាម័យនិងភូត្តគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម” ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ក្រោមជំនួយបច្ចេកទេសពីអង្គការពាណិជ្ជកម្មពិភពលោក។
News(ទីក្រុងហុងកុង, ប្រទេសចិន)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយ លោក WOO Wai-kwan ស្នងការរងគយ និងរដ្ឋាករហុងកុង ដើម្បីពិភាក្សាពីវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការផ្នែកគយ និងរដ្ឋាកររវាងកម្ពុជា-តំបន់រដ្ឋបាលពិសេសហុងកុង។