News(ទីក្រុងហុងកុង, ប្រទេសចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយ ឯកឧត្តមបណ្ឌិត Bernard CHAN អនុរដ្ឋមន្រ្តីអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង ដើម្បីពិភាក្សាការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ រវាងកម្ពុជា-តំបន់រដ្ឋបាលពិសេសហុងកុង ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។
News(ទីក្រុងហុងកុង, ប្រទេសចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paul CHAN រដ្ឋមន្រ្តីហិរញ្ញវត្ថុហុងកុង ដើម្បីចែករំលែកបទពិសោធន៍ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើតក្របខណ្ឌថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលខាងមុខ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ក្រុមហ៊ុន SCION GROUP Pte Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីអំពីគម្រោងវិនិយោគ ដែលក្រុមហ៊ុនមានបំណងចង់សហការ ដើម្បីបង្កើតសាលាបណ្តុះបណ្តាល ស្ដីពីការផ្តល់ការថែទាំ ការមើលថែ និងការបដិសណ្ឋារកិច្ចចំពោះមនុស្សដែលមានវ័យចំណាស់។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធព្រឹត្តិការណ៍ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី ១៥ ឆ្នាំ២០២៤ ដែលមានការចូលរួមជាអធិបតីភាពពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងតំណាងរបស់សមាគមគ្រឿងអលង្ការ និងត្បូងមានតម្លៃអាស៊ាន និងសមាគមគ្រឿងអលង្ការ និងត្បូងមានតម្លៃឥណ្ឌា ដែលរៀបចំឡើងដោយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពង់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូមកពីស្រុកជីនជាំង ក្រុងឈឹងទូ នៃសាធារណរដ្ឋប្រជាមាណិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។