News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកបណ្ឌិត Nabeshima Katsuhito នាយកប្រតិបត្តិនៃក្រុមហ៊ុន YAMATO GREEN Co., Ltd. និងអ្នកឧញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុនវីរៈប៊ុនថាំ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោងនៃការប្រមូលទិញកសិផលពីក្រុមផលិតនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៃក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំអន្តរក្រសួងនៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (គ.ត.ព.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នសរុបចំនួន ២៤។
News(សៀមរាប)៖ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ និង ឯកឧត្តម សឺន សូថា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីបើកសម្ពោធជាផ្លូវការបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ និងឆ្នាំទស្សនាសៀមរាប ២០២៤ ដែលបានរៀបចំឡើងយ៉ាងឱឡារិក នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
News(កំពង់ចាម)៖ នាថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់ផលិតផលខ្មែរ ដែលរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។