News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និង លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗ ដើម្បីធានាឱ្យសេចក្ដីពា្រងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការតម្រង់ទិសគម្រោងស្តីពី "ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅភាគខាងជើងបឹងទន្លេរសាប (Public Social-Privates Partnership for Ecologically Sound Agriculture and Resilient Livelihood In Northern Tonle Sap Basin - PEARL)" ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
News(ទីក្រុងហុងកុង, ប្រទេសចិន)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រី Agnes CHAN, អនុប្រធាននៃអគ្គសភាពាណិជ្ជកម្មហុងកុង (HKGCC), ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនឯកជនរបស់ហុងកុង ដើម្បីពិភាក្សាការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។
News(ទីក្រុងហុងកុង, ប្រទេសចិន)៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Stephen Wong ប្រធានអង្គភាពគោលនយោបាយរបស់នាយកប្រតិបត្តិ (CEPU) ដើម្បីសិក្សារពីការចូលរួមចំណែករបស់ស្ថាប័នស្រាវជ្រាវក្នុងការអភិវឌ្ឍគោលនយោបាយសាធារណៈរបស់តំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន។
News(ខេត្តប៉ៃលិន)៖ នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង លោក ងួន លីណា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តប៉ៃលិន ដែលមានការចូលរួមពីអាជ្ញារធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធក្នុងខេត្ត ជាពិសេសធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តប៉ៃលិនជាច្រើនរូប។