News(ទីក្រុងហ្សាការតា, សាធារណរដ្ឋឥណ្ឌូណេស៊ី)៖ នាថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (20th AKFTA-IC)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើរៀបវារៈសំខាន់ៗ រួមមាន វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ លទ្ធផលនៃការសិក្សាស្ដីពីការត្រួតពិនិត្យឡើងវិញរួមគ្នាលើកិច្ចព្រមព្រៀងAKFTA និងលទ្ធភាពដំឡើងកម្រិតកិច្ចព្រមព្រៀងAKFTA ក៏ដូចជាគម្រោងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តនិងគម្រោងកិច្ចសហប្រតិបត្តិការថ្មីផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងរកវិធានការណ៍ដោះស្រោយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុននាំចេញស្វាយចន្ទី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យលើសេចក្ដីព្រាងលក្ខខណ្ឌយោងនៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-តួកគីយេ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួន៥១រូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់ប្រទេសជប៉ុន ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ” ដែលមានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម អាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជា។
News(ព្រះសីហនុ)៖ នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលបានរៀបចំឡើងនៅខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញផងដែរ។