Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទំនិញអ្នកប្រើប្រាស់អន្តរជាតិចិនលើកទី៤ "The fourth China International Consumer Products Expo" ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៨ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល Hainan International Convention Center ទីក្រុង ហៃគូ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ស្ទូវើត ក្លេតុន (Stewart Clayton) ប្រធានទទួលបន្ទុកការងារពាណិជ្ជកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅការងារបន្ត ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា រវាងកម្ពុជា និងចក្រភពអង់គ្លេស។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិស្តីពី “ដំណើរការរៀបចំបង្កើតយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាជីវករ អ្នកផលិតករ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា និងស្រាវជ្រាវនានា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចសិក្សានៅសិប្បកម្មកែច្នៃស្វាយចន្ទីរបស់ក្រុមហ៊ុន Ample ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាព និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីកម្ពុជា។
News(ភ្នំពេញ) ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម បានចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥:២០នាទីព្រឹក ក្នុងជន្មាយុ៨៨ឆ្នាំ ដោយរោគាពាធ។