News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ALAN Bowman អគ្គនាយកកិច្ចការសកលរបស់ប្រទេសកាណាដាទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី និងសហការី ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូន ឯកឧត្តម ស៊ឹស៊ឹមឹ ថៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃ ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងាររបស់វិនិយោគគិនកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារតាំងបង្ហាញរថយន្តម៉ាក ប៊ី វ៉ាយ ឌី (BYD) ដែលនាំចូលដោយក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ថ្លែងអបអរសាទរចំពោះក្រុមហ៊ុន ដែលបាននាំចូលរថយន្តប្រភេទអគ្គិសនីម៉ាក ប៊ី វ៉ាយ ឌី (BYD) មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ លោកជំទាវរដ្ឋលេខាធិការ បន្តថា អគារតាំងបង្ហាញរថយន្តនេះ នឹងផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការដាក់បង្ហាញរថយន្តជូនសាធារណៈជន ជាពិសេសនឹងផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនមកពិនិត្យមើលរថយន្តដោយផ្ទាល់ និងជិះសាកល្បងផងដែរ។