News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ៣៥៥ ព.ណ អសព. ប្រក ស្តីពីតួនាទីភារកិច្ចរបស់តំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងសេចក្តីសម្រេចលេខ ៣៥៦ ព.ណ នច សសរ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងតំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស និងចែករំលែកបទពិសោធន៍ស្ដីពីការធ្វើបរិវត្តកម្មឌីជីថល ជាមួយឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ បានផ្លាស់ប្ដូរបទពិសោធន៍ដ៏មានតម្លៃទៅវិញទៅមក និងសហការគ្នាដើម្បីជំរុញកម្ពុជាឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសធ្វើយ៉ាងណាអោយការផ្ដល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព និងមានភាពឆាប់រហ័ស។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) រួមសហការជាមួយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី "ការសរសេរសុន្ទរកថា និងការធ្វើបទបង្ហាញសាធារណៈ" ជាភាសាអង់គ្លេស ក្រោមអធិបតីភាព លោក JEREMY CHUA លេខាទី៣ នៃស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុក CSCC។
News(បាងកក, ថៃ)៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញអំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ចនៅកម្ពុជា ជូនបណ្តាវិនិយោគិន និងធុរជនថៃជាច្រើនរូប។ បទបង្ហាញនេះ ជាផ្នែកនៃសិក្ខាសាលាពិសេសមួយ ក្រោមមូលបទ “ទំព័រថ្មីរបស់កម្ពុជា៖ កាលានុវត្តភាពសម្រាប់ធុរកិច្ច និងវិនិយោគ” រៀបចំដោយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ដែលជាដំណើរការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ផងដែរ។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និង លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារស្ដីពីសេចក្ដីព្រាងច្បាប់កិច្ចសន្យាពាណិជ្ជកម្ម ជាមួយថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មផងដែរ។