Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបើក និងកិច្ចប្រជុំបច្ចេកទេសសម្រាប់កម្មវិធីអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (Regional Trade for Development - RT4D) ដើម្បីជំរុញការអនុវត្តជំពូកកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) ក្នុងគោលបំណងពិភាក្សា និងបកស្រាយពីការរំពឹងទុក វិធីសាស្រ្ត ការអនុវត្តផែនការសកម្មភាព និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ រួមមាន ក្រសួងពាណិជ្ជកម្ម អន្តរក្រសួង-ស្ថាប័ន និងភ្នាក់ងារអនុវត្ត RT4D ព្រមទាំងផ្តល់ព័ត៌មានលម្អិតពីការដាក់ស្នើ និងរៀបចំសំណើគម្រោងនានា ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរ។
News(សៀមរាប)៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកជំរុញពាណិជ្ជកម្ម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក-លោកស្រីអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម សភាពាណិជ្ជកម្មខេត្ត មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធ អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញផងដែរ។
News(ហ្សឺណែវ, ស្វីស)៖ នាថ្ងៃចន្ទ ទី២៩ ខែមករាឆ្នាំ២០២៤ នៅ Palais des Nations នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម បានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំរិតអគ្គរដ្ឋទូតរបស់ក្រុមទី៧៧ និងចិនជាលើកទី២។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មបរទេស និងសមាគមពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៨ តំណាងសភាពាណិជ្ជកម្មបរទេស រួមទាំងសមាគមពាណិជ្ជកម្មនៅកម្ពុជា។