News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ។
News(ហ្សឺណែវ ប្រទេសស្វីស)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាន ចូលកាន់តំណែងផ្លូវការជាប្រធានក្រុមប្រទេស៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។
News(ទីក្រុងឈីងតាវ ខេត្តសានតុង)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៍ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ និងក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែងដើម្បីរៀបចំបង្កើតសាលតំាងបង្ហាញផលិតផលកម្ពុជានៅទីក្រុងឈីងតាវ ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន។ ការរៀបចំបង្កើតសាលតាំងបង្ហាញនេះ គឺដើម្បីផ្សព្វផ្សាយផលិតផលកម្ពុជា ព្រមទាំងឯកសារនានាទាក់ទងនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍កម្ពុជាទៅកាន់វិនិយោគិនបរទេស ជាពិសេសទៅកាន់វិនិយោគិនចិន៕
News(ក្រចេះ)៖ នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុប្រទេស របស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ប្រកាសស្តីពីការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា និងបែបទនិងនីតិវិធីនានាពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា ក្រោមអធិតីភាព លោក លី ឡាមី អគ្គនាយករងពាណិជ្ជកម្មក្នុប្រទេស តំណាង ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រុមហ៊ុនហ្គ្រីនត្រេដ និងក្រុមហ៊ុនស៊ី.ភី. ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ និង ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ដែលមានការអញ្ជើញចូលរួមពី លោកនាយកប្រតិបត្តិក្រុមហ៊ុនស៊ី.ភី. លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាន មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងតំណាងក្រុមហ៊ុនស៊ី.ភី.។