News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Qiu Wenxu អនុប្រធានប្រតិបត្តិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ (Haikou Silk Road Academy of Social Sciences) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ, លោក អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស, លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងសហព័ន្ធស្វាយចន្ទីកម្ពុជាជាច្រើនរូប។ ជំនួបនេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» (Belt and Road Initiative) របស់សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោក ឈីវ វិនស៊ីវ និងគណៈប្រតិភូ ព្រមទាំងបានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិននាពេលកន្លងមក ជាពិសេសក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានការសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្ដល់ព័ត៌មាន និងឆ្លើយតបចំពោះចំណុចសំខាន់ៗដែលភាគីចិនបានលើកឡើង ពាក់ព័ន្ធនឹងការស្វែងយល់អំពីសក្ដានុពលកសិផលកម្ពុជា ការស្វែងរកឱកាសក្នុងការតភ្ជាប់ និងបង្កើតភាពជាដៃគូធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ និងអភិវឌ្ឍទីផ្សារតាមប្រព័ន្ធឌីជីថល។ ជាការឆ្លើយតប លោក Qiu Wenxu បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធ ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្ដានុពលកសិផលកម្ពុជា ជាពិសេសដំឡូងមីចំណិត និងកៅស៊ូ ដើម្បីស្វែងរកលទ្ធភាពនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអភិវឌ្ឍទីផ្សាររវាងប្រទេសទាំងពីរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទឹម ផន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
NewsANNOUNCEMENT: on Australia-ASEAN Business Forum 2026, theming Deeping Australia-ASEAN Economic Integration in a Changing Global Landscape from 29-30 September 2026 in Adelaide, Australia.
News(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា និងវិធានការចំពោះភាពមិនអនុលោម» ដែលសហការរៀបចំដោយនាយកដ្ឋានកិច្ចការហាឡាលនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមពីមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សាខា ក.ប.ប. ខេត្ត គណៈអ៊ីម៉ាំខេត្ត ធុរជន និងនិស្សិតជាច្រើនរូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសញ្ញាណទូទៅនៃកិច្ចការហាឡាល អត្ថប្រយោជន៍នៃការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា និងស្លាកសញ្ញាហាឡាល នីតិវិធីនៃការដាក់ពាក្យស្នើសុំ ព្រមទាំងវិធានការចំពោះភាពមិនអនុលោមលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយពុំមានវិញ្ញាបនបត្រ៕
News(Phnom Penh): On the morning of Thursday, August 13, 2026, His Excellency Oum Kosal, Undersecretary of State of the Ministry of Commerce, attended and delivered remarks at the opening ceremony of "the 10th Cambodia International Machinery Industry Fair (CIMIF), the 10th Cambodia International Textile and Garment Industry Fair (CTG), and the 10th Cambodia International Plastics, Rubber, Printing and Packaging Industry Fair (CambodiaPlasPrintPack)" held at the Koh Pich Convention and Exhibition Center in Phnom Penh, under the high presidency of His Excellency Hem Vanndy, Minister of Industry, Science, Technology & Innovation. The opening ceremony was also attended by Neak Oknha Lim Heng, Vice President of the Cambodia Chamber of Commerce; Mr. Enjoy Ho, Chairman of the Textile, Apparel, Footwear and Travel Goods Association in Cambodia (TAFTAC); Mr. Akai Lin, Overseas Director of Yorker Trade & Marketing Service Co., Ltd.; alongside Excellencies, Ladies, and Gentlemen representing relevant ministries; Neak Oknha, Ladies, and Gentlemen representing the Cambodia Chamber of Commerce and the private sector; as well as numerous local and international business partners. This four-day fair runs from August 13–16, 2026, at the Koh Pich Convention and Exhibition Center in Phnom Penh. It features exhibitors from 15 countries, including Cambodia, China, India, Italy, and Vietnam, showcasing modern machinery, automation technology, and smart manufacturing solutions serving the automotive, textile, garment, plastics, printing, and packaging sectors.