News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកប្រធាន និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារចុះបញ្ជីពាណិជ្ជកម្ម ការជំរុញបន្ថែមនូវអនុលោមភាព សុចរិតភាព និងតម្លាភាព និងកិច្ចសម្រួលធុរកិច្ច ស្របតាមការវិវត្តនៃសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងវិនិយោគ និងអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
News(Manila, Philippines): On 11–12 August 2026, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade, led the Cambodian delegation to participate in the 14th RCEP Joint Committee Meeting to review and discuss several key agenda items, including: (1) progress in the implementation of the RCEP Agreement; (2) accession to the RCEP Agreement; (3) general review of the RCEP Agreement; (4) reports from RCEP subsidiary bodies' meetings; and (5) other matters.
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសិកា ហេង គីមនាង ត្រូវជាម្តាយបង្កើតរបស់ លោក ស៊ាន សុភា អនុប្រធាននាយកដ្ឋាន នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ហេង គីមនាង បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
News(Phnom Penh): On the morning of Monday, 17 August 2026, His Excellency KIM Sithan, Permanent Secretary of State of the Ministry of Commerce, accompanied by representatives of the General Secretariat, Department Directors, and Institute Directors, granted an audience to 21 Cambodian scholarship awardees who will pursue higher education in France, Ireland, and the Republic of Korea for the 2026 academic year. The students paid a courtesy call on the Ministry's leadership and received valuable guidance and advice prior to their departure for overseas studies. On this occasion, His Excellency the Permanent Secretary of State expressed his great pleasure and extended his heartfelt congratulations to all scholarship recipients. He encouraged them to make the most of this valuable opportunity by pursuing academic excellence and acquiring advanced knowledge, professional skills, and new experiences in various fields, including science, technology, humanities, and social sciences. His Excellency the Permanent Secretary of State further advised the scholarship awardees to maintain solidarity and good relationships with one another, remain diligent in their studies, continuously enhance their knowledge and professional competencies, and serve as ambassadors of Cambodia by promoting the Kingdom's rich culture, traditions, and national identity while studying abroad. His Excellency also extended his best wishes to all scholarship awardees for good health and every success in their studies, expressing his confidence that they will return upon graduation to contribute their knowledge, skills, and expertise to Cambodia's sustainable development and prosperity.
News(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅខេត្តកំពង់ចាម ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ ផលិតករក្នុងស្រុក តំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត ព្រមទាំងតំណាងវិស័យឯកជន ជាច្រើនរូប ផងដែរ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានសហការរៀបចំកម្មវិធី និងផ្តល់ទីតាំងសម្រាប់ការរៀបចំពិធី ព្រមទាំងកោតសរសើរចំពោះកិច្ចសហការរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ ផលិតករក្នុងស្រុក ព្រមទាំងបណ្តាញផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដែលបានរួមគ្នាជំរុញការផលិត ការចែកចាយ និងការប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែទូលំទូលាយ។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។ លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនិញទំនើប។ យុទ្ធនាការ #MadeInCambodia នឹងអនុវត្តរយៈពេលមួយឆ្នាំពេញ ដោយមានការរៀបចំតាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនានាទូទាំងរាជធានី-ខេត្ត។ បច្ចុប្បន្ន មានបណ្តាញផ្សារទំនើប និងហាងលក់ទំនិញជាច្រើនបានចូលរួមយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ និងជំរុញការរីកចម្រើនរបស់សហគ្រាសខ្មែរ៕