News(ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៣ នៅផ្សារបោះដុំអាស៊ី Tang Freres ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសហការី បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនផ្សារបោះដុំ Tang Freres ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅ ទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប។ ជាលទ្ធផល ក្នុងជំនួបនេះ តំណាងផ្សារបោះដុំ Tang Freres បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិផល និងផ្លែឈើកម្ពុជា។
News(កំពត)៖ នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត ក្នុងខេត្តកំពត ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ម្រេចកំពត ដើម្បីជួបប្រជុំពិភាក្សាជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ម្រេចកំពត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការសិក្សាស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងរបបព្រំដែនគោកកម្ពុជា-វៀតណាម។
Newsសេចក្តីជូនដំណឹងស្តីពី៖ ការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់មុខដំណែងនៅទំនេរ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើមគម្រោង “លើកកម្ពស់សមភាពយេនឌ័រ និងការឆ្លើយតបនឹងថែទាំមិនមានកម្រៃ” (Accelerating Gender Equality Through Care-responsiveness - AGENT-Care) នៅការិយាល័យនៃអង្គការអុកស្វាមដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមការងារយេនឌ័រក្រសួងពាក់ព័ន្ធ អង្គការដៃគូ ព្រមទាំងបុគ្គលិកនៃអង្គការអុកស្វាម ចំនួន២៤ រូប។ គម្រោងនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីគាំពារសង្គមសមភាពយេនឌ័រ និងសេដ្ឋកិច្ចដែលគិតគូរអំពីសុខុមាលភាព ជាមួយរាជររដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នពាក់ព័ន្ធនានានិងអង្គការសង្គមស៊ីវិល។